ទសបារមី បារមីទាំង ១០ ក្នុងវិស័យព្រះពុទ្ធសាសនា
នៅក្នុងទសជាតក តែងបានបង្អាញអំពីទសបារមី។ ទសបារមី គឺជា គុណជាតិល្អ វិសេស១០ប្រការ ដែល អង្គពោធិសត្វបានបំពេញ ដើម្បី ឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។ ទសបារមីមានដូចខាងក្រោមនេះ :
១-ទានបារមី : នៅក្នុងរឿងព្រះវេស្សន្តរជាតក គឺជាការធ្វើអំណោយ ប្រាសចាកពីការកំណាញ់។ ធ្វើ អំណោយជាទ្រព្យសម្បត្តិ ការផ្តល់ អភ័យ ការផ្តល់ឱកាស... ។
២-សីលបារមី : ការរក្សាកាយវាចាចិត្តឲ្យល្អបរិសុទ្ធប្រពៃ (ក្នុងភូរិទត្ត ជាតក)។ ឧហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជា មនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ។
៣-នេក្ខម្មបារមី : ការចេញបួសលះបង់ កាមគុណ (តេមិយជាតក)។ ជាការផ្តាច់ចិត្តមិនឲ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជា របស់មិនទៀងទាត់ក្នុងលោកនេះ។
៤-បញ្ញាបារមី : ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីក ចំរើន ឬការវិនាសទៅ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្អា ដោយល្បិច (ក្នុងមហោសថជាតក)។
៥-វីរិយបារមី : ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោល កណ្តាលផ្លូវ (ក្នុងមហាជនកជាតក)។
៦-ខន្តីបារមី : ការអត់ធន់នឹងសេចក្តីទុក្ខ (ក្នុងច័ន្ទកុមារជាតក)។
៧-សច្ចបារមី : កាន់ពាក្យពិតមិនរើរុះ (ក្នុងវិធូរជាតក)។
៨-អធិដ្ឋានបារមី : តាំងចិត្តមាំដើម្បីឲ្យបានសំរេច (ក្នុងនេមរាជ ជាតក)។
៩-មេត្តាបារមី : ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសត្វមិនរើសមុខ (សុវណ្ណសាម ជាតក)។
១០-ឧបេក្ខាបារមី : តាំងចិត្តជាកណ្តាល មិនលេ្អៀងទៅខាងណា (ក្នុងនារទជាតក)។
ទសបារមី ឬបារមី ទាំង១០នេះហើយ ដែលព្រះពោធិសត្វបានសាង ឆ្លងកាត់ឲ្យបានដល់ត្រើយនាយ គឺការ បានត្រាស់ដឹង។ ប៉ុនែ្តសំរាប់ មនុស្សជាតិទូទៅ ក៏អាចប្រកាន់យកនូវទសបារមីនេះបានដែរ ក្នុង ការកសាង កាយវាចាចិត្តឲ្យបានល្អ ដើម្បីបំពេញការងារឆ្ពោះទៅរក សេចក្តីសុខសាន្ត និងរីកចំរើននៅក្នុងលោកនេះ។
ប្រភព : កាសែតកោះសន្តិភាព ឆ្នាំទី៤១ លេខ៦៥២៩ ថៃ្ងចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០០៨
Tuesday, December 23, 2008
Monday, December 22, 2008
Friday, December 5, 2008
ឆាកជីវិតរបស់បុរសពិការ និច វូជីសិច

លោកនិច វូជីសិច (Nick Vujicic) កើតថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ១៩៨២ នៅ Sunnybank, Brisbane ប្រទេសអូស្រ្តាលី(Australia)។ លោកពិការ អវៈយវៈតាំងពីកំណើត ពោលគឺ គ្មានដៃទាំងពីរ និងមានបាតជើង ដែលមានម្រាមតែពីរប៉ុណ្ណោះ។ ប្រិយមិត្តទាំងឡាយអាចគិតឃើញថា តើបុរសពិការនេះរងទុក្ខលំបាកយ៉ាងណា? ប៉ុន្តែដោយសេចក្តីតស៊ូ អត់ធ្មត់ ប្រឹងប្រែងជំនះនូវរាល់ឧបសគ្គផ្សេងៗនៅក្នុងជីវិតរហូតដល់ លោកបាន បពា្ចប់បរិញ្ញាប័ត្រគណនេយ្យ និងបរិញ្ញាប័ត្រផែនការហិរិញ្ញវត្ថុ នៅអាយុ ២១ ឆ្នាំ។ មិនតែប៉ុណោ្ណះ លោកបានធ្វើដំណើរជុំវិញពិភពលោកក្នុងនាមជា អ្នកដែលមានថ្វីមាត់ខាងនិយាយ ដោយសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈម មុខរបស់យុវជន និងការទំនាក់ទំនងផ្សេងៗ។ លោកបាននិយាយ ចំពោះមុខប្រជាជនជាង ២ លាននាក់ ក្នុង ១២ ប្រទេស ពោលគឺនៅក្នុង ៤ ទ្វីប គឺ អាហ្រ្វិក អាស៊ី អូសេអានី និង អាមេរិក។ នៅក្នុងឆ្នាំ ២០០៥លោកវូជីសិចបានបង្កើតអង្គការមួយមានឈ្មោះថាជីវិតគ្មានអវៈយវៈ (Life Without Limbs) ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់មនុស្សពិការ ទាំងឡាយសំរាប់ការរស់នៅរបស់ពួកគេ។ អង្គការរបស់លោកបានទទួល ជោគជ័យ ដោយការថ្លែងសុន្ទរកថាទូទៅពាក់ព័ន្ឋនឹងសាសនាគ្រឹស្គ។
Monday, November 24, 2008
Thursday, November 20, 2008
ក្បួនការពារខ្លួនសំរាប់នារី
បាទ! នេះគឺជាក្បួនការពារខ្លួនមួយសំរាប់បងប្អូននារីភេទទាំងឡាយ ទប់ទល់ជាមួយប្រុសព្រានកំហូច...

Tuesday, November 11, 2008
អ្នកចាំទីកីឡាបាល់ទាត់
នេះគឺជាបទពិសោធន៍ ឬក៏ជាមេរៀនសំរាប់អ្នកលេងកីឡាបាល់ទាត់ ជាពិសេសសំរាប់ អ្នកចាំទីទាំងឡាយឲ្យប្រយ័ត្នប្រយែងកុំធ្វេសប្រហែស ឲ្យសោះ។
Monday, November 10, 2008
ទិវាប៉េប៉េរ៉ូ ១១ វិច្ឆិកា ឆ្នាំ ២០០៨
បាទ! ថ្ងៃស្អែក គឺជាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០០៨ ដែលជាទិវាប៉េប៉េរ៉ូ (빼빼로 데이, Pepero Day)នៅប្រទេសកូរ៉េខាងត្បូង។ នៅថ្ងៃប៉េប៉េរ៉ូ ប្រជាជនកូរ៉េ ចូលចិត្តទិញនំរាងចង្កឹះស្រោបសូកូឡា ជូនអ្នកដែលគេស្រឡាញ់ពេញចិត្ត ដូចជា សង្សារ មិត្តភក្តិ បងប្អូន ឬក៏ម៉ែឪ ជាដើម។ល។
សមាគមនិស្សិតខ្មែរ សាកលវិទ្យាល័យជាតិឆុនណាម
"ចង្កឹះមួយបាច់គេកាច់មិនបាក់ បើខ្មែរតែម្នាក់គេបំបាត់បាន" សុភាសិតនេះបានធ្វើឲ្យនិស្សិតខ្មែរសិក្សានៅសាកលវិទ្យាល័យជាតិឆុនណាម ប្រទេស កូរ៉េខាងត្បូង បានរួបរួមគ្នាបង្កើតជាសមាគមនិស្សិតខ្មែរមួយឡើង។
គេហទំព័រសមាគមនិស្សិតខ្មែរនៅសាកលវិទ្យាល័យជាតិឆុនណាម គឺ http://khmerchonnam.blogspot.com/
គេហទំព័រសមាគមនិស្សិតខ្មែរនៅសាកលវិទ្យាល័យជាតិឆុនណាម គឺ http://khmerchonnam.blogspot.com/
Saturday, November 8, 2008
Thursday, November 6, 2008
គេហទំព័រពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
បាទ! សព្វថ្ងៃនេះ ប្រជាជនខ្មែរយើងមាននៅគ្រប់ទិសទីលើសកលលោក ចំណែកនៅប្រទេសកូរ៉េខាងត្បូង ក៏មានប្រជាជនខ្មែរដែរ ហើយពួកគេភាគ ច្រើនកំពុងបំពេញការងារ ឬសិក្សារៀនសូត្រនៅទីនោះ។ ទោះបីជាមាន ការមមាញឹកក្នុងការងារ ឬការសិក្សាក៏ដោយ ក៏ពួកគេបានរួបរួមសាមគ្គីគ្នា បងើ្កតជាពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ (Cambodian Buddhist Association in Korea) ថែមទៀតផង។ គេហទំព័រពុទ្ធិកសមាគមខ្មែរនៅ ប្រទេសកូរ៉េ គឺ http://khmerbuddhistkorea.blogspot.com/
Wednesday, November 5, 2008
Subscribe to:
Posts (Atom)