Friday, December 5, 2008

ឆាកជីវិតរបស់បុរសពិការ​ និច វូជីសិច


លោកនិច វូជីសិច (Nick Vujicic) កើតថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ១៩៨២ នៅ​ Sunnybank, Brisbane ប្រទេសអូស្រ្តាលី​(Australia)។​ លោកពិការ​ អវៈយវៈតាំងពីកំណើត ពោលគឺ គ្មានដៃទាំងពីរ និងមានបាតជើង ដែលមានម្រាមតែពីរប៉ុណ្ណោះ។ ប្រិយមិត្តទាំងឡាយអាចគិតឃើញថា​ តើបុរសពិការនេះរងទុក្ខលំបាកយ៉ាងណា? ប៉ុន្តែដោយសេចក្តីតស៊ូ អត់ធ្មត់ ប្រឹងប្រែងជំនះនូវរាល់ឧបសគ្គផ្សេងៗនៅក្នុងជីវិតរហូតដល់ លោកបាន បពា្ចប់បរិញ្ញាប័ត្រគណនេយ្យ និងបរិញ្ញាប័ត្រផែនការហិរិញ្ញវត្ថុ នៅអាយុ ២១ ឆ្នាំ។​ មិនតែប៉ុណោ្ណះ លោកបានធ្វើដំណើរជុំវិញពិភពលោកក្នុងនាមជា អ្នកដែលមានថ្វីមាត់ខាងនិយាយ ដោយសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈម មុខរបស់យុវជន និងការទំនាក់ទំនងផ្សេងៗ។​ លោកបាននិយាយ ចំពោះមុខប្រជាជនជាង ២ លាននាក់ ក្នុង ១២ ប្រទេស ពោលគឺនៅក្នុង ៤ ទ្វីប គឺ អាហ្រ្វិក អាស៊ី អូសេអានី និង អាមេរិក។​ នៅក្នុងឆ្នាំ ២០០៥លោកវូជីសិចបានបង្កើតអង្គការមួយមានឈ្មោះថាជីវិតគ្មានអវៈយវៈ​ (Life Without Limbs) ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្ត​ដល់មនុស្សពិការ ទាំងឡាយសំរាប់ការរស់នៅរបស់ពួកគេ។ អង្គការរបស់លោកបានទទួល ជោគជ័យ ដោយការថ្លែងសុន្ទរកថាទូទៅពាក់ព័ន្ឋនឹងសាសនាគ្រឹស្គ។


No comments: