ទសបារមី បារមីទាំង ១០ ក្នុងវិស័យព្រះពុទ្ធសាសនា
នៅក្នុងទសជាតក តែងបានបង្អាញអំពីទសបារមី។ ទសបារមី គឺជា គុណជាតិល្អ វិសេស១០ប្រការ ដែល អង្គពោធិសត្វបានបំពេញ ដើម្បី ឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។ ទសបារមីមានដូចខាងក្រោមនេះ :
១-ទានបារមី : នៅក្នុងរឿងព្រះវេស្សន្តរជាតក គឺជាការធ្វើអំណោយ ប្រាសចាកពីការកំណាញ់។ ធ្វើ អំណោយជាទ្រព្យសម្បត្តិ ការផ្តល់ អភ័យ ការផ្តល់ឱកាស... ។
២-សីលបារមី : ការរក្សាកាយវាចាចិត្តឲ្យល្អបរិសុទ្ធប្រពៃ (ក្នុងភូរិទត្ត ជាតក)។ ឧហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជា មនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ។
៣-នេក្ខម្មបារមី : ការចេញបួសលះបង់ កាមគុណ (តេមិយជាតក)។ ជាការផ្តាច់ចិត្តមិនឲ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជា របស់មិនទៀងទាត់ក្នុងលោកនេះ។
៤-បញ្ញាបារមី : ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីក ចំរើន ឬការវិនាសទៅ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្អា ដោយល្បិច (ក្នុងមហោសថជាតក)។
៥-វីរិយបារមី : ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោល កណ្តាលផ្លូវ (ក្នុងមហាជនកជាតក)។
៦-ខន្តីបារមី : ការអត់ធន់នឹងសេចក្តីទុក្ខ (ក្នុងច័ន្ទកុមារជាតក)។
៧-សច្ចបារមី : កាន់ពាក្យពិតមិនរើរុះ (ក្នុងវិធូរជាតក)។
៨-អធិដ្ឋានបារមី : តាំងចិត្តមាំដើម្បីឲ្យបានសំរេច (ក្នុងនេមរាជ ជាតក)។
៩-មេត្តាបារមី : ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសត្វមិនរើសមុខ (សុវណ្ណសាម ជាតក)។
១០-ឧបេក្ខាបារមី : តាំងចិត្តជាកណ្តាល មិនលេ្អៀងទៅខាងណា (ក្នុងនារទជាតក)។
ទសបារមី ឬបារមី ទាំង១០នេះហើយ ដែលព្រះពោធិសត្វបានសាង ឆ្លងកាត់ឲ្យបានដល់ត្រើយនាយ គឺការ បានត្រាស់ដឹង។ ប៉ុនែ្តសំរាប់ មនុស្សជាតិទូទៅ ក៏អាចប្រកាន់យកនូវទសបារមីនេះបានដែរ ក្នុង ការកសាង កាយវាចាចិត្តឲ្យបានល្អ ដើម្បីបំពេញការងារឆ្ពោះទៅរក សេចក្តីសុខសាន្ត និងរីកចំរើននៅក្នុងលោកនេះ។
ប្រភព : កាសែតកោះសន្តិភាព ឆ្នាំទី៤១ លេខ៦៥២៩ ថៃ្ងចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០០៨
Tuesday, December 23, 2008
Monday, December 22, 2008
Friday, December 5, 2008
ឆាកជីវិតរបស់បុរសពិការ និច វូជីសិច

លោកនិច វូជីសិច (Nick Vujicic) កើតថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ១៩៨២ នៅ Sunnybank, Brisbane ប្រទេសអូស្រ្តាលី(Australia)។ លោកពិការ អវៈយវៈតាំងពីកំណើត ពោលគឺ គ្មានដៃទាំងពីរ និងមានបាតជើង ដែលមានម្រាមតែពីរប៉ុណ្ណោះ។ ប្រិយមិត្តទាំងឡាយអាចគិតឃើញថា តើបុរសពិការនេះរងទុក្ខលំបាកយ៉ាងណា? ប៉ុន្តែដោយសេចក្តីតស៊ូ អត់ធ្មត់ ប្រឹងប្រែងជំនះនូវរាល់ឧបសគ្គផ្សេងៗនៅក្នុងជីវិតរហូតដល់ លោកបាន បពា្ចប់បរិញ្ញាប័ត្រគណនេយ្យ និងបរិញ្ញាប័ត្រផែនការហិរិញ្ញវត្ថុ នៅអាយុ ២១ ឆ្នាំ។ មិនតែប៉ុណោ្ណះ លោកបានធ្វើដំណើរជុំវិញពិភពលោកក្នុងនាមជា អ្នកដែលមានថ្វីមាត់ខាងនិយាយ ដោយសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈម មុខរបស់យុវជន និងការទំនាក់ទំនងផ្សេងៗ។ លោកបាននិយាយ ចំពោះមុខប្រជាជនជាង ២ លាននាក់ ក្នុង ១២ ប្រទេស ពោលគឺនៅក្នុង ៤ ទ្វីប គឺ អាហ្រ្វិក អាស៊ី អូសេអានី និង អាមេរិក។ នៅក្នុងឆ្នាំ ២០០៥លោកវូជីសិចបានបង្កើតអង្គការមួយមានឈ្មោះថាជីវិតគ្មានអវៈយវៈ (Life Without Limbs) ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់មនុស្សពិការ ទាំងឡាយសំរាប់ការរស់នៅរបស់ពួកគេ។ អង្គការរបស់លោកបានទទួល ជោគជ័យ ដោយការថ្លែងសុន្ទរកថាទូទៅពាក់ព័ន្ឋនឹងសាសនាគ្រឹស្គ។
Subscribe to:
Posts (Atom)